Tesla កំពុងស្ថិតក្នុងការពិភាក្សា ដើម្បីបង្កើតរោងចក្រអាចផលិតរថយន្តបានកន្លះលានគ្រឿង នៅឥណ្ឌា

អន្តរជាតិ

ថ្មីៗនេះ ក្រុមហ៊ុន Tesla កំពុងស្ថិតនៅក្នុងការពិភាក្សាទៅលើសំណើវិនិយោគ ជាមួយរដ្ឋាភិបាលប្រទេសឥណ្ឌា ដើម្បីសាងសង់រោងចក្រថ្មីមួយ ដែលអាចមានសមត្ថភាពផលិតរថយន្តអគ្គិសនីប្រចាំឆ្នាំ បានប្រហែលកន្លះលានគ្រឿង។ នេះបើតាមការចុះផ្សាយពីកាសែត Times of India ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានបង្ហាញផងដែរថា ក្រុមហ៊ុនដែលដឹកនាំដោយមហាសេដ្ឋីពិភពលោក លោក Elon Musk មួយនេះ ក៏កំពុងសម្លឹងរកមើលការប្រើប្រាស់ប្រទេសឥណ្ឌា ជាមូលដ្ឋាននាំចេញថ្មីមួយ ដើម្បីដឹកជញ្ជូនរថយន្តអគ្គិសនីរបស់ខ្លួន ទៅកាន់បណ្តាប្រទេស នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។

វាត្រូវបានគេរាយការណ៍ទៀតថា សម្រាប់រថយន្ត ដែលក្រុមហ៊ុន Telsa នឹងដាក់លក់នៅក្នុងប្រទេសឥណ្ឌានោះ អាចនឹងមានតម្លៃ ២លានរូពី (២៤ ៤០០ដុល្លារ) ពោលគឺជាតម្លៃច្រើនជាងពីរដងនៃរថយន្តអគ្គិសនី MG Comet ដែលជារថយន្ត EV មានតម្លៃថោកបំផុតរបស់ប្រទេសឥណ្ឌា និងជាតម្លៃច្រើនជាងកន្លះលានរូពី នៃរថយន្តម៉ូដែល Tata Nexon ដែលជារថយន្តអគ្គិសនីលក់ដាច់បំផុត ក្នុងប្រទេស។

យ៉ាងណាមិញ នៅក្នុងកិច្ចខិតខំប្រឹកប្រែងជាថ្មី ដើម្បីដើរចូលទៅក្នុងទីផ្សារប្រទេសឥណ្ឌានេះ គឺបានកើតឡើង បន្ទាប់ពីមេធំរបស់ក្រុមហ៊ុន Tesla បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា កាលពីខែឧសភា ជាមួយនឹងការលើកទឹកចិត្ត ដែលត្រូវបានផ្តល់ឱ្យពីសំណាក់រដ្ឋាភិបាលប្រទេសនេះ សម្រាប់ការផលិតរថយន្ត និងអាគុយ៕