សេដ្ឋកិច្ចវិទូ JPMorgan លោក Haibin Zhu បានព្យាករណ៍ពីកំណើនសេដ្ឋកិច្ចនៃប្រទេសចិន អាចមានទាបជាងការរំពឹងទុកនាពេលកន្លង ដោយសារសន្ទុះនៃត្រីមាសទី២ មានការងើបយឺត។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា កំណើនសេដ្ឋកិច្ចនៅចិនក្នុងឆ្នាំ ២០២៣ អាចកើនបានប្រហែល ៥% ទាបជាងការរំពឹងទុកកាលពីដើមឆ្នាំ ដែលមាន ៥,៥%។

ប្រភពដដែលបន្ថែមថា សេដ្ឋកិច្ចចិននាត្រីមាសទី ២ មានការកើនឡើង ៦,៣% ខណៈកាលពីត្រីមាសតំបូងមានប្រហែល ៤,៥% ប៉ុន្តែវានៅតែមានទាបជាងការរំពឹងទុក ដែលគ្រោងកើនបានប្រហែល ៧,៣%។
សូមជម្រាបដែរថា កំណើនសេដ្ឋកិច្ចចិនកំពុងប្រឈមនឹងហានិភ័យ ដ្បិតអត្រាអត់ការងារធ្វើកំពុងកើនឡើងខ្លាំង ស្របពេលបញ្ហាបំណុល និងសេដ្ឋកិច្ចសកលកំពុងមានការកកស្ទះផង៕