ឡាវ រំពឹងអាចកើបលុយបានជាង ២ពាន់លានដុល្លារ ពីការនាំចេញកសិផល នៅឆ្នាំនេះ

អន្តរជាតិ

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍មកថា ប្រទេសឡាវ រំពឹងថាខ្លួនអាចនឹងទទួលបានប្រាក់ចំណូលជាង ២ពាន់លានដុល្លារ ពីការនាំចេញកសិផល នៅឆ្នាំនេះ ពោលគឺកើនឡើងពី ១,៧៣ពាន់លានដុល្លារ កាលពីក្នុងឆ្នាំ ២០២២ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងរយ:ពេលត្រឹមតែ ៥ ខែដំបូងឆ្នាំនេះ ការនាំចេញកសិផលរបស់ឡាវទទួលបាន ៩០១លានដុល្លារ រួចទៅហើយ ដោយសម្រេចបាន ៧៥,១៤% នៃគោលដៅប្រចាំឆ្នាំ ខណ:ពេលដែលដំឡូងមី កាហ្វេ ចេក ពោត និងអំពៅ គឺជាមុខទំនិញនាំចេញដ៏សំខាន់បំផុត ។

មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគរបស់ឡាវ លោក Khamjane Vongphosy បាននិយាយថា សម្រាប់ទំនិញដែលធ្វើឱ្យប្រទេសរបស់ខ្លួន កំពុងទទួលបានកំណើនខ្លាំងនោះ គឺការនាំចេញផលិតផលដំឡូងមី ទៅក្រៅប្រទេស ដែលគិតមកទល់ពេលនេះ មានតម្លៃជាង ៤០៨លានដុល្លារ ហើយភាគច្រើនត្រូវបាននាំចេញ ទៅកាន់ប្រទេសចិន វៀតណាម និងអ៊ីតាលី។

ជម្រាបជូនផងដែរថា ក្នុងរយ:ប៉ុន្មានឆ្នាំកន្លងមកនេះ រដ្ឋាភិបាលឡាវ បានលើកទឹកចិត្តឱ្យកសិករបន្តដាំដុះប្រភេទរុក្ខជាតិថ្មីៗបន្ថែមទៀត ដើម្បីបម្រើជូនដល់ទីផ្សារក្នុងស្រុក និងការនាំចេញ ៕