យោងតាមការចុះផ្សាយពីគេហទំព័រ CNA បានបង្ហាញថា រដ្ឋាភិបាលចិនមានគម្រោងនឹងចាត់តាំង CEO នៃក្រុមហ៊ុនទូរគមនាគមន៍រដ្ឋ China Unicom លោក Liu Liehong ជាប្រធានការិយាល័យទិន្នន័យជាតិ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបន្ថែមថា លោក Liu ដែលមានអាយុ ៥៤ឆ្នាំ គឺជាអ្នកជំនាញជើងចាស់លើវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា ហើយប្រធានក្រុមហ៊ុន China Unicom ម្នាក់នេះ នឹងទទួលបានតំណែងជាប្រធានការិយាល័យទិន្នន័យរដ្ឋនាពេលដ៏ខ្លីខាងមុខ។

សូមជម្រាបដែរថា តំណែងមួយនេះគឺពិតជាមានសារៈសំខាន់នៅក្នុងជួរនយោបាយ ដោយវាមានឋានៈស្មើនឹងអនុរដ្ឋមន្ត្រី។ នេះបើតាមការបង្ហើបឲ្យដឹងពីប្រភពជិតស្និទ្ធបី។
រំលឹកបន្តិចថា លោក Liu មានបទពិសោធន៍ជោគជាំ លើវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា ដោយចាប់ផ្ដើមប្រឡូកនៅក្នុងឧស្សាហកម្មមួយនេះ តាំងពីឆ្នាំ ១៩៩០ មកម៉្លេះ៕