ក្រុមហ៊ុនមានពេញដៃ តែ Elon Musk ប្រកាសក្ដែងៗ មិនចែកឲ្យកូនៗ គ្រប់គ្រងឡើយ

អន្តរជាតិ

ទោះបីមានងារជាមហាសេដ្ឋីមាន​បំផុតលើលោកក៏ពិតមែន តែមហាសេដ្ឋី Elon Musk បានលើកឡើងថា លោកមិនមានគម្រោងចែកទ្រព្យសម្បត្តិដល់កូនទាំង១០ ឡើយ។ នេះបើតាមការអោយដឹងពីសារព័ត៌មានThe Richest ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្មីៗនេះ មហាសេដ្ឋីមានលុយច្រើនបំផុតរូបនេះបាននិយាយថា លោកមិនចង់អោយកូនៗរបស់លោក កាន់កាប់ភាគហ៊ុនក្នុងក្រុមហ៊ុនស្រួលៗនោះទេ បើទោះពួកគេជាកូនៗរបស់លោកក៏ដោយ ហើយពួកគេមានសិទ្ធសម្រេចចិត្ត ចំពោះអ្វីដែលពួកគេចង់ធ្វើ។

លោក Musk ក៏បានបន្ថែមថា៖ ខ្ញុំមិនមែនជាប្រភេទមនុស្ស ដែលផ្ដល់ចំណែកភាគហ៊ុនឲ្យទៅកូនៗស្រួលៗឡើយ បើសិនជាពួកគេគ្មានសមត្ថភាព ក្នុងការគ្រប់គ្រងក្រុមហ៊ុន។ ខ្ញុំគិតថា ការផ្ដល់ភាគហ៊ុនងាយៗឲ្យទៅកូន គឺជារឿងមិនត្រឹមត្រូវ។

មួយវិញទៀតលោកក៏បានសង្កត់ធ្ងន់ដែរថា នាយកប្រតិបត្តិដែលផ្ទេរភាគហ៊ុនរបស់ខ្លួនទៅអោយគ្រួសារដោយផ្អែកលើទំនាក់ទំនង នឹងមានបញ្ហា ជាពិសេសនៅពេលដែលប្រគល់ភាគហ៊ុនទៅអោយបុគ្គលដែលមិនមានចំណង់ចំណូលចិត្ត ឬជំនាញ ក្នុងការទទួលខុសត្រូវលើការងារដែលខ្លួនធ្វើ។

ផ្ទុយទៅវិញ Musk មិនខ្វល់លើរឿងជាប់សាច់ឈាមឬអត់នោះទេ គាត់គាំទ្រលើបុគ្គលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលមានទំនួលខុសត្រូវក្នុងការគ្រប់គ្រងក្រុមហ៊ុន។

ជម្រាបជូនផងដែរថា លោក Elon Musk មានកូនសរុបចំនួន ១០នាក់ ដោយបច្ចុបន្ននេះលោកកាន់កាប់ក្រុមហ៊ុនដូចជា SpaceX, Tesla, Twitter, Boring Company, Neuralink Corporation, SolarCity និង X.AI៕