ភរិយារបស់មហាសេដ្ឋីអាមេរិក Warren Buffett អ្នកស្រី Astrid Buffett ត្រូវបានគេរាយការណ៍ថា បានរអ៊ូដាក់បុគ្គលិកនៅហាងកាហ្វេ នៅកម្មវិធីជប់លៀង Allen & Co’s Sun Valley Conference កាលពីសប្ដាហ៍មុន អំពីតម្លៃកាហ្វេមួយកែវ ៤ដុល្លារ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Observer បានបង្ហាញថា ប្រពន្ធមហាសេដ្ឋីប្រាក់ពាន់លានដុល្លាររូបនេះ បានរអ៊ូដដែលៗដាក់បុគ្គលិកថា កាហ្វេមួយកែវ ៤ដុល្លារ គឺវាថ្លៃជ្រុល ហើយតម្លៃនេះអាចទិញកាហ្វេបានជិតកន្លះគីឡូហើយ។

ដោយឡែក ហាងកាហ្វេនោះមានឈ្មោះថា Konditorei Restaurant ខណៈកាហ្វេមួយកែវតម្លៃ ៤ដុល្លារនោះ គឺជាភេសជ្ជៈតម្លៃទាបបំផុតនៅក្នុងហាង ស្របពេលរឿងរិះថាំរបស់ប្រពន្ធបិតាវិនិយោគិននេះ មិនមែនជារឿងចម្លែកឡើយ ព្រោះគ្រួសារត្រកូល Buffett ចាយលុយរិះថាំណាស់៕