វៀតណាមអនុម័តគម្រោងពង្រីកទំហំផ្ទុកប្រេងឥន្ធនៈ តម្លៃ១១ពាន់លានដុល្លារ

អន្តរជាតិ

វៀតណាមបានសម្រេចអនុម័តនូវផែនការពង្រីកសមត្ថភាពផ្ទុកឥន្ធនៈជាតិរបស់ខ្លួននៅឆ្នាំ២០៣០ខាងមុខ ដោយគម្រោងមួយនេះចាយទុនវិនិយោគដល់ទៅ២៧០ពាន់ពាន់លានដុង​(១១,៤ពាន់លានដុល្លារ)។នេះបើតាមការទទួលបានពីសារព័ត៌មានCNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីខែមីនា កន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម​ និងពាណិជ្ជកម្មវៀតណាមថា វៀតណាមមានសមត្ថភាពស្តុកប្រេងបានត្រឹមប្រមាណ៦៥ថ្ងៃ ប៉ុណ្ណោះនៃការនាំចូលសុទ្ធនាពេលបច្ចុបន្ននេះ។

យ៉ាងណាមិញ ការវិនិយោគនេះនឹងបង្កើនសមត្ថភាពផ្ទុកប្រេងឆៅ និងចម្រាញ់នូវការនាំចូលសុទុ្ធបានរហូតដល់៧៥ ទៅ៨០ថ្ងៃ។ នេះបើយោងតាមផែនការដែលបានចុះហត្ថលេខាដោយឧបនាយករដ្ឋមន្ត្រីTran Hong Ha កាលពីថ្ងៃអង្គារ និងពិនិត្យដោយ​Reuters ។

ដោយឡែក ស្របពេលនឹងផែនការមួយនេះ វៀតណាមក៏នឹងអភិវឌ្ឍស្ថានីយឧស្ម័នធម្មជាតិ​រាវ និងកន្លែងផ្ទុកឧស្ម័ន(LNG)ដែលពាក់ព័ន្ធ នឹងអាចមានសមត្ថភាពផ្ទុកប្រេងប្រចាំឆ្នាំបានចំនួន២០លានតោន ​នៅឆ្នាំ២០៣០ផងដែរ៕