សភាថៃ ច្រានចោលការតែងតាំងលោក ភីថា ជានាយករដ្ឋមន្ត្រីថ្មី ក្នុងការបោះឆ្នោតជុំទីពីរ

អន្តរជាតិ

ប្រធានសភាថៃ លោក Wan Muhamad Noor Matha បាននិយាយថា សភា និងព្រឹទ្ធសភា បានធ្វើការបដិសេធការតែងតាំងប្រធានគណបក្សឆ្ពោះទៅមុខ លោក ភីថា លីមចារើនរ៉ាត់ ជានាយករដ្ឋមន្ត្រីបន្ទាប់ នៅក្នុងការបោះឆ្នោតជុំទីពីរ ថ្ងៃពុធនេះ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Wan បានធ្វើសេចក្តីប្រកាសនេះ បន្ទាប់ពីសមាជិកសភាចំនួន ៧១៥ នាក់ បានចូលរួមក្នុងកិច្ចប្រជុំនេះ ហើយក្នុងចំណោមនោះ សមាជិកសភាចំនួន ៣៩៥ នាក់ បានបោះឆ្នោតប្រឆាំងទៅនឹងការតែងតាំងរបស់លោក ភីថា ។

គួរឱ្យដឹងថា នៅថ្ងៃពុធនេះដែរ តុលាការធម្មនុញ្ញថៃ បានសម្រេចចិត្តព្យួរតំណែងជាសមាជិកសភា របស់មេដឹកនាំគណបក្សឆ្ពោះទៅមុខ លោក ភីថា ជាបណ្តោះអាសន្ន តបទៅតាមការស្នើសុំរបស់គណ:កម្មាធិការរៀបចំការបោះឆ្នោតនៃប្រទេសថៃ ជុំវិញរឿងកាន់កាប់ភាគហ៊ុន នៅក្នុងក្រុមហ៊ុនឯកជនមួយ ។

ជម្រាបជូនថា លោក ភីថា ធ្លាប់បានធ្វើការបញ្ជាក់យ៉ាងច្បាស់រួចហើយផងដែរ ថានឹងប្រគល់សិទ្ធិទៅឱ្យគណបក្សភឿថៃ ដើម្បីដាក់បេក្ខភាពថ្មីរបស់ពួកគេវិញម្តង នៅក្នុងការបោះឆ្នោតជុំទីបី ខាងមុខ នៅពេលដែលរូបលោក បានបរាជ័យសារជាថ្មីម្តងទៀត ក្នុងការបោះឆ្នោតជុំទីពីរ នៅថ្ងៃពុធនេះ ៕