ពូទីន នឹងមិនទៅចូលរួមកិច្ចប្រជុំកំពូល BRICS ដោយផ្ទាល់ ចំពេលមានដីកាចាប់ខ្លួន

អន្តរជាតិ

បើតាមការបញ្ជាក់ពីប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa កាលពីថ្ងៃពុធថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងមិនចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេស BRICS ដោយផ្ទាល់នោះឡើយ ដោយសារតែមានការព្រមព្រៀងគ្នាទៅវិញទៅមក។ នេះបើតាមចុះផ្សាយពីសារព័ត៌មាន CNN ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការប្រកាសនេះផងដែរ ហាក់បានធ្វើឱ្យអាហ្រ្វិកខាងត្បូង មានភាពធូស្រាលក្នុងចិត្តវិញ ដោយសារតែខ្លួន បានប្រឈមមុខជាមួយនឹងបញ្ហាធំ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល BRICS នេះ ព្រោះតែក្នុងនាមជាសមាជិកនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) គឺមាន​កាតព្វកិច្ច​ចាប់ខ្លួនលោក ពូទីន ពីបទបង្ករសង្គ្រាមនៅអ៊ុយក្រែន ប្រសិនបើគាត់ចូលរួមកិច្ចប្រជុំដោយផ្ទាល់នោះ ។

យ៉ាងណាមិញ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា​ រដ្ឋាភិបាលទីក្រុងម៉ូស្គូ នឹងបញ្ជូនរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន គឺលោក Sergei Lavrov ឱ្យទៅចូលរួមក្នុងកិច្ចប្រជុំចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែសីហា ជំនួសវិញ ។

ហើយបើតាមប្រធានាធិបតីអាហ្រ្វិកខាងត្បូង បាននិយាយថាទៀតថា មេដឹកនាំនៃប្រទេសប្រេស៊ីល ឥណ្ឌា ចិន នឹងចូលរួមកិច្ចប្រជុំកំពូលនេះ ជាមួយអាហ្វ្រិកខាងត្បូង។ ខណ:ពេលដែលមេដឹកនាំរុស្ស៊ី លោក ពូទីន នឹងថ្លែងទៅកាន់កិច្ចប្រជុំ BRICS នេះ តាមរយ:វីដេអូអនឡាញ ៕