នាសប្ដាហ៍នេះ មហាសេដ្ឋីអាមេរិក Elon Musk បានរបូតតំណែងជាអ្នកមានបំផុតលើលោក បន្ទាប់ពីរបូតលុយអស់ប្រមាណ ១៤ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីទស្សនាវដ្ដីនិយាយពីអ្នកមាន Forbes។
ប្រភពដដែលបន្ថែមទៀតថា គិតត្រឹមថ្ងៃទី ២២ ខែកក្កដានេះ មហាសេដ្ឋីបារាំង Bernard Arnault បានក្លាយជាមហាសេដ្ឋីមានបំផុតលើលោកវិញ ជាមួយនឹងទំហំទ្រព្យសម្បត្តិប្រមាណ ២៣៨,១ពាន់លានដុល្លារ។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោក គិតត្រឹមថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៣ ផ្អែកតាមរបាយការណ៍ពី Forbes៖
1.Bernard Arnault ប្រធាន ក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ២៣៨,១ពាន់លាន ដុល្លារ
2.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២៣៦,៥ពាន់លានដុល្លារ
3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥២,៧ពាន់លានដុល្លារ
4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៧,៦ពាន់លានដុល្លារ
5.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១២០,៦ពាន់លានដុល្លារ
6.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៦,២ពាន់លានដុល្លារ
7.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១០៤,៨ពាន់លានដុល្លារ
8.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១០៤,៣ពាន់លានដុល្លារ
9.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១០២ពាន់លានដុល្លារ
10.Carlos Slim Helu ស្ថាបនិកក្រុមហ៊ុន Groupo Carso មានទ្រព្យសម្បត្តិប្រមាណ ១០០,៦ពាន់លានដុល្លារ៕