រដ្ឋមន្រ្តីការបរទេសចិន លោក Qin Gang ត្រូវដកចេញពីតំណែងបន្ទាប់ពីឡើងកាន់តួនាទីនេះមិនដល់១ឆ្នាំផង ពោលគឺត្រឹមរយៈពេល ៧ខែប៉ុណ្ណោះ។
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានចុះផ្សាយនៅអង្គារ ទី២៥កក្កដានេះ ការដកតំណែងលោក Qin Gang ត្រូវបានដាក់ជំនួសមកវិញដោយអ្នកការទូតជើងចាស់ដ៏មានបទពិសោធន៍ដែលមានវ័យ ៦៩ឆ្នាំ គឺលោក វ៉ាង យី ដែលជាអតីតរដ្ឋមន្រ្តីការបរទេសចិន នៅចន្លោះឆ្នាំ២០១៨ និងឆ្នាំ២០២២។

លោក Qing Gang ជិះពីក្រោយប្រធានាធិបតីចិន
លោក Qin Gang ជាសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន អតីតអគ្គរដ្ឋទូតចិនប្រចាំនៅអាម៉េរិក ចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់ខែធ្នូ ឆ្នាំ២០២២ ត្រូវបានតែងតាំងជារដ្ឋមន្រ្តីការបរទេសចិនជំនួសលោកវ៉ាង យី ដែលទទួលការងារជាមន្ត្រីជាន់ខ្ពស់ចិន ទទួលកិច្ចការបរទេស។
លោក វ៉ាង យី ក៏ជាទីប្រឹក្សារដ្ឋចិន និងជាសមាជិកគណៈកម្មាធិការ មជ្ឈិមលើកទី១៧ រហូតដល់លើកទី១៩ នៃគណបក្សកុម្មុយនិស្ដចិនផងដែរ៕
