កាលពីថ្ងៃទី ២៥ ខែកក្កដាកន្លងទៅ មហាសេដ្ឋីស្រី Wu Yajun ដែលជាសហស្ថាបនិកក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Longfor Properties បានកើបលុយប្រហែល ១,១ពាន់លានដុល្លារ ពោលមួយថ្ងៃក្រោយ រដ្ឋាភិបាលសន្យាជួយដល់វិស័យអចលនទ្រព្យ ដែលកំពុងជាប់គាំង។

យោងតាមការចុះផ្សាយពីទស្សនាវដ្ដីនិយាយពីអ្នកមាន Forbes បានបង្ហាញថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីវ័យ ៥៩ឆ្នាំ មានប្រមាណ ៨,៨ពាន់លានដុល្លារ ខណៈការកើនឡើងនៃតម្លៃហ៊ុនរបស់ក្រុមហ៊ុន Longfor ប្រមាណ ២៨% ជាចលករជម្រុញទ្រព្យសម្បត្តិរបស់អ្នកស្រីយ៉ាងសំខាន់។
សូមជម្រាបដែរថា រដ្ឋាភិបាលចិនបានសម្រេចលុបចោលនូវពាក្យស្លោករបស់ប្រធានាធិបតីចិន ស៊ី ជិនពីង ដែលធ្លាប់និយាយថា “ផ្ទះគឺសម្រាប់មនុស្សរស់នៅ មិនមែនទុកមើលទេ” ហើយរដ្ឋាភិបាលក៏បានប្រកាសថា នឹងជួយបង្កើនការទិញផ្ទះ និងធ្វើកំណែទម្រង់ថ្មីៗ ដើម្បីធានាដល់ស្ថិរភាព និងភាពប្រសើរឡើងវិញនៃទីផ្សារអចលនទ្រព្យ៕