ចំនួនប្រជាជនជប៉ុនបានធ្លាក់ចុះលឿនបំផុត ស្របពេលជនបរទេសរាប់លាននាក់សម្រុកទៅរស់នៅទីនោះ ប្រមាណ ៣លាននាក់ ដែលជាចំនួនច្រើនបំផុតមួយ។ នេះបើតាមរបាយការណ៍ពីរដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃទី ២៦ ខែកក្កដា។

ចំនួនប្រជាជនជប៉ុនបានធ្លាក់ចុះជាលើកទី ១៤ ប្រមាណ ៨០០ ០០០នាក់ ដែលធ្វើឲ្យប្រជាជនជប៉ុនសរុបមាន ១២៥,៤១លាននាក់នៅឆ្នាំ ២០២២ ខណៈវាគឺជាលើកដំបូងដែលចំនួនប្រជាជនជប៉ុនទាំង ៤៧ខេត្ត បានថយចុះព្រមៗគ្នា។
សូមជម្រាបដែរថា ចំនួនប្រជាជនជប៉ុនបានថយចុះតាំងពីឆ្នាំ ២០០៨ ដោយសារតែអត្រាកំណើតមានទាប ខណៈកាលពីឆ្នាំទៅវាបានធ្លាក់ដល់ចំណុចទាបបំផុតថែមទៀត។
ដើម្បីទប់ទល់នឹងបញ្ហាមួយនេះ នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានដាក់ចេញនូវគោលនយោបាយជាច្រើន គាំទ្រឲ្យប្រជាពលរដ្ឋព្យាយាមយកកូន ដូចជាត្រៀមចាយលុយជិត ២៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ដើម្បីជួយដល់ឪពុកម្ដាយដែលសម្រេចចិត្តយកកូន៕