សកម្មជនបក្សភឿថៃ ទទូចសុំឲ្យមានការបង្កើតរដ្ឋាភិបាលថ្មីឲ្យឆាប់រហ័ស

អន្តរជាតិ

ក្រុមអ្នកគាំទ្របក្សភឿថៃ បានទទូចសុំឲ្យមានការបង្កើតរដ្ឋាភិបាលថ្មីកាន់តែឆាប់ កាន់តែល្អ បន្ទាប់ពី​មេបក្សចម្រុះរបស់ខ្លួន លោក ភីថា លីមចារើនរ៉ាត់ បរាជ័យក្នុងការទទួលបាន​សម្លេងគាំទ្រគ្រប់គ្រាន់ ក្នុងការក្លាយជានាយករដ្ឋមន្ត្រី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីកាសែត Bangkokpost បានបង្ហាញថា ក្រុមអាវក្រហមបានកោះហៅ​សារព័ត៌មានប្រជាធិបតេយ្យជាច្រើន មកជំនុំគ្នានៅទីស្នាក់ការកណ្ដាល​នៃ​គណបក្សភឿថៃ ដើម្បី​គាំទ្រឲ្យមានការបង្កើតរដ្ឋាភិបាលថ្មីឆាប់ៗ។

សូមជម្រាបបន្ថែមថា បច្ចុប្បន្ន​គណបក្សភឿថៃ កំពុង​ក្លាយជា​បេក្ខភាពជួរមុខ​ក្នុងការបង្កើតរដ្ឋាភិបាល​ថ្មី បន្ទាប់ពីមេបក្សឆ្ពោះទៅមុខ​បរាជ័យក្នុង​រឿងមួយនេះ ស្របពេល​មាន​មតិខ្លះលើកឡើងថា ការជ្រើសរើសនាយករដ្ឋមន្ត្រីមិនត្រូវអូសបន្លាយយូរឡើយ ព្រោះវា​ធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចក្នុងស្រុក៕