ការផលិតរថយន្តរបស់ថៃ កើនឡើង ១,៧៨% ក្នុងខែមិថុនា ចំពេលការលក់ក្នុងស្រុកធ្លាក់ចុះ

អន្តរជាតិ

សហព័ន្ធឧស្សាហកម្មថៃ (FTI) បាននិយាយ កាលពីថ្ងៃអង្គារកន្លងទៅថា ផលិតកម្មរថយន្តនៅក្នុងប្រទេសថៃ បានកើនឡើង ១,៧៨% នៅក្នុងខែមិថុនា ដល់ចំនួន ១៤៥ ៥៥៧ គ្រឿង បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ដោយសារតែការនាំចេញស្ទុះងើបឡើង ប៉ុន្តែការលក់ក្នុងស្រុកបែជាធ្លាក់ចុះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីកាសែត Bangkok Post បានបង្ហាញទៀតថា ការនាំចេញរថយន្ត របស់ប្រទេសថៃ បានកើនឡើង ២០,២២% ដល់ចំនួន ៨៨ ៨២៦ គ្រឿង នៅក្នុងខែមិថុនា បន្ទាប់ពីមានការកើនឡើងប្រមាណ ១២,២៥% នៅក្នុងខែឧសភា។ នេះបើតាមសម្តីលោក Surapong Paisitpattanapong អ្នកនាំពាក្យផ្នែកឧស្សាហកម្មរថយន្តរបស់ FTI បានលើកឡើង។

តែទោះជាយ៉ាងណាក៏ដយ ការលក់រថយន្ត នៅក្នុងស្រុក សម្រាប់ខែមិថុនាកន្លងទៅ បានធ្លាក់ចុះដល់ ៥,១៦% បើធៀបទៅនឹងពេលដូចគ្នាកាលពីឆ្នាំមុន មកនៅត្រឹមចំនួន ៦៤ ៤៤០ គ្រឿងប៉ុណ្ណោះ បន្ទាប់ពីមានការកើនឡើង ០,៥៥% នៅក្នុងខែឧសភា ។

យ៉ាងណាមិញ ចំពោះការធ្លាក់ចុះនៃការលក់រថយន្តនៅក្នុងស្រុកនេះ លោក Surapong បានបង្ហាញឱ្យដឹងថា មានកក្តាជាច្រើន ជាពិសេសដោយសារតែធនាគារបានធ្វើការរឹតបន្តឹងទៅលើកម្ចីរថយន្ត បន្ទាប់ពីកម្រិតបំណុលគ្រួសារ នៅក្នុងប្រទេសថៃ បានកើនឡើងខ្ពស់ ។

មិនតែប៉ុណ្ណោះ​ លោកបាននិយាយទៀតថា ឥឡូវនេះ FTI រំពឹងថាការលក់រថយន្តក្នុងស្រុក អាចនឹងមានចំនួន ៨៥០ ០០០ គ្រឿង ​នៅឆ្នាំនេះ ពោលគឺធ្លាក់ចុះពីចំនួន ៩០០ ០០០ គ្រឿង ដែលខ្លួនបានធ្វើការព្យាករ កាលពីឆ្នាំមុន ៕