ប្រាក់ចំណេញត្រីមាសទី ២ របស់ក្រុមហ៊ុន Samsung ធ្លាក់ចុះរហូតដល់ ៩៥%

អន្តរជាតិ

នាថ្ងៃព្រហស្បតិ៍ទី ២៧ ខែកក្កដានេះ ក្រុមហ៊ុន Samsung Electronics បានរាយការណ៍ពី​ប្រាក់ចំណេញ​ប្រចាំ​ត្រីមាសទី២ របស់ពួកគេ ដែលមានការខាតបង់រហូតដល់ ៩៥% បើធៀប​នឹងឆ្នាំទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មូលហេតុដែលធ្វើឲ្យក្រុមហ៊ុន​យក្ស​កូរ៉េខាងត្បូង រងការខាតបង់ដ៏សំបើមបែបនេះ ក៏ដោយសារ​តែ​តម្រូវការមានការធ្លាក់ចុះ គួបផ្សំនឹង​កង្វះខាតបន្ទះឈីបផង ធ្វើឲ្យសង្វាក់ផលិតកម្ម​មាន​ការ​រអាក់រអួល។

ក្រុមហ៊ុនផលិតទូរស័ព្ទធំបំផុតលើលោក បន្ទាប់ពីក្រុមហ៊ុន Apple បានប្រកាសថា ប្រាក់ចំណេញ​ប្រចាំត្រីមាសទី២ បានធ្លាក់មកនៅត្រឹម ៦៦៩ពាន់លានវ៉ុន ឬប្រហែល ៥២៧លានដុល្លារ ធ្លាក់ចុះពីឆ្នាំមុនដែលមាន ១៤,១ទ្រីលានវ៉ុន។

សូមជម្រាបដែរថា ប្រាក់ចំណេញត្រីមាសទី២ របស់ Samsung ឆ្នាំនេះ គឺជា​ចំណុចទាបបំផុត​មិនធ្លាប់មាន ក្នុងរយៈពេល ១៤ឆ្នាំចុងក្រោយ៕