ប្រទេសម៉ាឡេស៊ី កំពុងដាក់គោលដៅក្លាយជាមហាអំណាចមួយ ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចធំបំផុតលើលោកទាំង ៣០ ក្នុងរយៈពេលតិចជាង ១០ឆ្នាំ ខណៈម៉ាឡេស៊ីស្ថិតក្នុងលេខរៀងទី៣៧ នៃបណ្ដាប្រទេសមានសេដ្ឋកិច្ចធំបំផុតលើលោក។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bernama បានបង្ហាញថា ប្រទេសនៅអាស៊ានមួយនេះ មានគោលបំណងសម្រេចបាននូវចំណុច ដែលផ្តោតលើការធ្វើសមាហរណកម្មក្នុងតំបន់ និងការប្រកួតប្រជែងកាន់តែខ្លាំង ដោយផ្តល់អាទិភាពដល់ភាពស្មុគស្មាញសេដ្ឋកិច្ច និងការផ្លាស់ប្តូរខ្សែសង្វាក់តម្លៃ។
ដោយឡែក នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim បានបង្ហើបថា ការធ្វើកំណែទម្រង់សេដ្ឋកិច្ចឡើងវិញ នឹងផ្ដោតសំខាន់លើការធ្វើឲ្យម៉ាឡេស៊ី ក្លាយជាប្រទេសឈានមុខផ្នែកសេដ្ឋកិច្ចនៅអាស៊ី។
សូមជម្រាបដែរថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានសង្កត់ធ្ងន់ថា ដើម្បីអាចសម្រេចក្ដីប្រាថ្នានេះបាន ម៉ាឡេស៊ីត្រូវតែធ្វើសមាហរណកម្មកាន់តែធំ ជាមួយប្រទេសជិតខាង ជាពិសេសជាមួយពិភពលោក ដែលកំពុងជួបប្រទះបញ្ហារអាក់រអួលផ្នែកសង្វាក់ផ្គត់ផ្គង់៕