ប៉ុន្មានឆ្នាំចុងក្រោយនេះ មហាសេដ្ឋីអាមេរិក Mark Zuckerberg កំពុងវក់វីជាមួយនឹងបច្ចេកវិទ្យា Metaverse ដោយបានចាក់លុយជាមួយវា អស់រាប់សិបពាន់លានដុល្លារ ប៉ុន្តែលទ្ធផលដែលទទួលបាន បែរជាមិនល្អគាប់ប្រសើរវិញ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ Unilad បានបង្ហាញថា ប្រាក់ចំណូលប្រចាំត្រីមាសទី២ របស់ក្រុមហ៊ុន Reality Labs មានប្រមាណ ២៧៦លានដុល្លារ ធ្លាក់ចុះកាលពីត្រីមាសទីមួយ ដែលមាន ៣៣៩លានដុល្លារ។
បន្ថែមពីនោះ Reality Labs គឺទទួលបានការខាតបង់ប្រហែល ២១,៣ពាន់លានដុល្លារ បើគិតតាំងពីខែមករា ឆ្នាំ ២០២២ មកទល់នឹងចុងត្រីមាសទី២ នៃឆ្នាំ ២០២៣នេះ៕