ការបើកសវនាការ កាត់ក្ដីរបស់ក្រុមហ៊ុន China Evergrande Group ត្រូវបានពន្យារពេលពីថ្ងៃទី ៣១ ខែកក្កដា ទៅដល់ថ្ងៃទី ៣០ ខែតុលាវិញ។ នេះបើតាមការបង្ហាញពីតុលាការហុងកុង។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ការដាក់ញត្តិពន្យារពេលបើកសវនាការនេះ គឺដើម្បីរង់ចាំលទ្ធផលនៃកិច្ចប្រជុំរវាង Evergrande និងក្រុមម្ចាស់បំណុល ដែលនឹងធ្វើឡើងនៅថ្ងៃទី ២៣ ខែសីហា សម្រាប់ការបោះឆ្នោតរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ។
តុលាការក្រុងហុងកុងបាននិយាយកាលពីថ្ងៃច័ន្ទថា ពួកគេនឹងសម្រេចចិត្តលើការដាក់ទណ្ឌកម្ម លើក្រុមហ៊ុន China Evergrande នាថ្ងៃទី ០៥ និង ០៦ ខែកញ្ញា លើផែនការរៀបចំរចនាសម្ព័ន្ធបំណុល ក្រោយការបោះឆ្នោតនោះ ដែលអនុញ្ញាតឲ្យម្ចាស់បំណុលក្រៅប្រទេស អាចទទួលបានប្រាក់មកវិញ ប្រហែល ១/៤ នៃបំណុលសរុបរបស់ពួកគេ៕