នាថ្ងៃច័ន្ទទី ៣១ ខែកក្កដានេះ ក្រុមហ៊ុន Foxconn បានត្រៀមចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនឥណ្ឌា Tamil Nadu ដើម្បីសាងសង់រោងចក្រផលិតឧបករណ៍អេឡិចត្រូនិក និងអាចបង្កើតការងារបាន ៦ ០០០កន្លែង។

យោងតាមការចុះផ្សាយពីគេហទំព័រ CNA បានបង្ហាញថា ក្រុមហ៊ុនបុត្រសម្ព័ន្ធ Foxconn Industrial Internet ហៅកាត់ FII មានគម្រោងវិនិយោគទឹកប្រាក់ ១៦ពាន់លានរូពី ឬប្រមាណ ១៩៤,៥លានដុល្លារ សាងសង់រោងចក្រមួយ នៅសង្កាត់ Kancheepuram។

ប្រភពដដែលបន្ថែមថា រោងចក្រមួយនោះគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៤ ខណៈវានឹងមិនពាក់ព័ន្ធជាមួយនឹងរោងចក្រ Foxconn ផ្សេងទៀត ដែលកំពុងផលិតទូរស័ព្ទ iPhone និងមានបុគ្គលិកប្រមាណ ៣៥ ០០០នាក់ នៅជិតទីក្រុង Chennai ដែលនៅក្បែរទីនោះឡើយ។
សូមជម្រាបដែរថា Foxconn មានបំណងចង់បង្កើនកម្លាំងពលកម្មរបស់ពួកគេ រហូតដល់ ៤ដង នៅរោងចក្រផលិត iPhone នៅតំបន់ Tamil Nadu ត្រឹមចុងឆ្នាំ ២០២៤ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន៕