កំណើនសេដ្ឋកិច្ចនៅប្រទេសថៃ កំពុងស្ថិតនៅលើដំណើរឆ្ពោះទៅរកសញ្ញាល្អប្រសើរវិញ ស្របពេលវិស័យទេសចរណ៍ ក៏មានការកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ ខណៈការនាំចេញមានការធ្លាក់ចុះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
យ៉ាងណា ធនាគារកណ្ដាលថៃ ហៅកាត់ BOT បានអះអាងថា កំណើនសេដ្ឋកិច្ចនៅប្រទេសថៃ នឹងមានការងើបឡើង ដោយសារសន្ទុះនៃកំណើនភ្ញៀវទេសចរណ៍ គឺជាសូចនាករឈានមុខនៃការស្ទុះឡើងវិញនៃសេដ្ឋកិច្ចថៃ។
គួររំលឹកដែរថា ការនាំចេញ ដែលជាកូនសោសំខាន់នៃសន្ទុះសេដ្ឋកិច្ចក្នុងស្រុក បានធ្លាក់ចុះប្រមាណ ៥,៩% ខណៈវិស័យឯកជនក៏មានការថយចុះ ០,៣% បើធៀបនឹងឆ្នាំមុន។
សូមជម្រាបដែរថា នៅត្រីមាសទី ២ នៃឆ្នាំ ២០២៣នេះ សេដ្ឋកិច្ចនៃប្រទេសថៃ មានការងើបឡើងគួរឲ្យកត់សម្គាល់ បើធៀបនឹងត្រីមាសមុន ស្របពេលចំនួនភ្ញៀវទេសចរណ៍បរទេសកើនឡើងជាលំដាប់ ស្របពេលសេវាកម្ម និងការប្រើប្រាស់ឯកជនក៏មានការរីកចម្រើនផងដែរ៕