Toyota ប្រកាសប្រាក់ចំណេញត្រីមាសទីមួយ កើនដល់ ៩៤%

អន្តរជាតិ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Toyota Motor បាន​ប្រកាសពីប្រាក់ចំណេញ​របស់ខ្លួនប្រមាណ ៩៣,៧% នាត្រីមាសទីមួយ ដែលមានរហូតដល់ ១,១២ទ្រីលានយ៉េន ឬប្រមាណ ៧,៨៥ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
FILE PHOTO: A Toyota logo is displayed at the 89th Geneva International Motor Show in Geneva, Switzerland March 5, 2019. REUTERS/Pierre Albouy/File Photo

ប្រភពដដែលបន្ថែមថា ការកើនឡើងដ៏ច្រើនសំបើមបែបនេះ គឺដោយសារ​តែតម្លៃលុយយ៉េន​មាន​ការ​ធ្លាក់ចុះ ស្របពេល​អត្រាលក់របស់​ក្រុមហ៊ុនយក្សជប៉ុន​កើនឡើងខ្លាំង ខណៈ​ប្រាក់ចំណេញ​នោះ មិនទាន់​រាប់បញ្ចូល​ពី​ការ​កាត់ពន្ធនៅឡើយ។

សូមជម្រាបបន្ថែមថា ក្រុមហ៊ុន Toyotar គឺជាក្រុមហ៊ុនលក់រថយន្តបានច្រើនបំផុតលើលោក ហើយថ្មីៗនេះ ពួកគេ​ក៏មានបំណងចង់​ពង្រីកទីផ្សាររថយន្តកាន់តែខ្លាំងនៅប្រទេសចិន​ថែមទៀត៕