កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Uber Technologies បានប្រកាសថា ប្រធានហិរញ្ញវត្ថុប្រចាំលោក Nelson Chai នឹងចាកចេញពីមុខតំណែងមួយនេះ នាខែមករាឆ្នាំក្រោយ ដោយមិនបញ្ជាក់ពីមូលហេតុនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា បើតាមការរាយការណ៍ពីសារព័ត៌មាន Bloomberg កាលពី ៣សប្ដាហ៍មុនបានបញ្ជាក់ថា លោក Nelson ធ្លាប់ប្រកាសពីការចាកចេញនេះម្ដងហើយ ដោយលោកអះអាងថា ចង់បានបទពិសោធន៍ថ្មីៗជាងនេះ។
សូមជម្រាបដែរថា Uber គឺជាក្រុមហ៊ុនបម្រើសេវាកម្មដឹកអ្នកដំណើរដ៏ពេញនិយម ដែលដាក់ឲ្យប្រើប្រាស់នៅច្រើនជាង ១០ ០០០ទីក្រុង ក្នុងប្រទេសប្រមាណ ៧១ប្រទេស ខណៈអ្នកប្រើប្រាស់កម្មវិធីមួយនេះគឺមានច្រើនជាង ៩៣លាននាក់ឯណោះ៕