រដ្ឋាភិបាលចិន និងធនាគារកណ្ដាលបានប្រកាសកាលពីថ្ងៃអង្គារថា ពួកគេនឹងសន្យាជួយដល់ផ្នែកហិរញ្ញវត្ថុ ទៅកាន់អាជីវកម្មខ្នាតតូចជាច្រើន ក៏ដូចជាវិស័យឯកជនផងដែរ ចំពេលកំណើនសេដ្ឋកិច្ចមានខ្សោយ។
យោងតាមសេចក្តីថ្លែងការណ៍រួមរបស់ក្រសួងឧស្សាហកម្ម និងហិរញ្ញវត្ថុ និយតករហិរញ្ញវត្ថុ និងមូលបត្រ និងធនាគារកណ្តាលបានឱ្យដឹងថា ប្រទេសចិន នឹងលើកទឹកចិត្តឱ្យស្ថាប័នហិរញ្ញវត្ថុ ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុគោលដៅ និងចម្រុះ ដល់សហគ្រាសធុនតូច និងមធ្យមមួយចំនួននៅក្នុងវិស័យផលិតកម្ម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
បន្ថែមពីនោះ អ្នករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ចិនក៏បានប្រកាសពីផែនការបន្ត ផ្ដល់កម្ចីសម្រាប់អាជីវកម្មខ្នាតតូច ដល់ចុងឆ្នាំ ២០២៤ ក៏ដូចជាសន្យាផ្ដល់ក្រេឌីតបន្ថែមសម្រាប់ក្រុមហ៊ុនឯកជន និងបំពេញតម្រូវការដីធ្លីរបស់ពួកគេ។
សូមជម្រាបដែរថា វិស័យឯកជន គឺរ៉ាប់រងប្រហែល ៦០% នៃ GDP សរុបរបស់ប្រទេសចិន និងផ្ដល់ការងារឲ្យប្រជាពលរដ្ឋនៅទីក្រុង មានការងារធ្វើរហូតដល់ ៨០% ផងដែរ៕