ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple និង Microsoft នៅតែបង្ហាញពីចំណុចខ្លាំង ក្នុងនាមជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើលោក ដោយគិតត្រឹមការបិទបញ្ជីផ្សារហ៊ុននាចុងខែកក្កដានេះ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា Apple គឺជាក្រុមហ៊ុនដំបូងបំផុតលើលោក ដែលមានតម្លៃមូលធនទីផ្សារកើនដល់ ៣ទ្រីលានដុល្លារ កាលពីចុងខែមិថុនា ស្របពេលគិតត្រឹមថ្ងៃទី ០១ ខែសីហានេះ តម្លៃក្រុមហ៊ុនផលិតទូរស័ព្ទ iPhone បន្តកើនដល់ ៣,០៩ទ្រីលានដុល្លារ។
ដោយឡែក គិតត្រឹមថ្ងៃទី ០១ ខែសីហានេះ ក្រុមហ៊ុន Microsoft មានតម្លៃមូលធនទីផ្សាររហូតដល់ ២,៤៩ទ្រីលានដុល្លារ។
ជម្រាបបន្ថែមថា ក្រុមហ៊ុន Apple ក៏មានគម្រោងប្រកាសពីប្រាក់ចំណូលប្រចាំត្រីមាសទី ២ នាថ្ងៃព្រហស្បតិ៍ខាងមុខផងដែរ ខណៈប្រាក់ចំណូលប្រចាំត្រីមាសទី ២ របស់ Microsoft ទទួលបាន ៥៦,១៩ពាន់លានដុល្លារ៕