វៀតណាមត្រៀមការនាំចេញវ៉ាក់សំាងជំងឺប៉េស្តជ្រូកអាហ្វ្រិក ២លានដូសទៅកាន់ហ្វីលីពីន

អន្តរជាតិ

មួយសប្តាហ៍បន្ទាប់ពី វៀតណាមបានអនុម័តការប្រើប្រាស់វ៉ាក់សាំងក្នុងស្រុកជាលើកដំបូងរបស់ខ្លួន រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃពុធកន្លងទៅថា ខ្លួននឹងនាំចេញវ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្រ្វិកទៅកាន់ហ្វីលីពីននៅត្រឹមខែតុលាខាងមុខប្រមាណជាជាង ២លានដូស​។នេះបើតាមការចុះផ្សាយដោយសារព័ត៌មានវៀតណាម VNExpress។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានោះ រដ្ឋភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន AVAC Vietnam JSC បានដឹកជញ្ជូនវ៉ាក់សាំងប្រមាណ ៣០០,០០០ដូសទៅកាន់ហ្វីលីពីនរួចមកហើយ ចាប់តាំងពីការអនុម័តរបស់ខ្លួនកាលពីពេលកន្លងទៅមកម្លេះ។

រម្លឹកផងថា​ កាលពីចុងខែកក្កដាកន្លងទៅ ប្រទេសវៀតណាមបានអនុម័តការប្រើប្រាស់ក្នុងស្រុកនូវវ៉ាក់សាំងជំងឺប៉េស្តជ្រូកអាហ្វ្រិកចំនួនពីរគឺ NAVET-ASFVAC និង AVAC ASF LIVE ដែលវ៉ាក់សាំងនេះសហការបង្កើតឡើងដោយក្រុមហ៊ុនវៀតណាម និងអ្នកស្រាវជ្រាវមកពីសហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងដែរថា បើយោងតាមរដ្ឋាភិបាលបានលើកឡើងថា វ៉ាក់សាំងប្រមាណជាង ៦៥០,០០០ដូសត្រូវបានធ្វើតេស្តលើហ្វូងជ្រូកក្នុងខេត្តចំនួន ៤០នៅទូទាំងប្រទេស ជាមួយនឹងអត្រាប្រសិទ្ធភាពរហូតដល់ ៩៥%ឯណោះ៕