អារ៉ាប៊ីសាអូឌីតប្រកាសបន្តកាត់បន្ថយ ការលក់ប្រេង ១លានបារ៉ែលក្នុងមួយថ្ងៃបន្ថែមទៀត

អន្តរជាតិ

កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ប្រភពផ្លូវការមួយពីក្រសួងថាមពលអារ៉ាប៊ីសាអូឌីតបាននិយាយថា​ យ៉ាងហោចណាស់មួយខែទៀតនាខែកញ្ញាខាងមុខ ខ្លួននឹងបន្តការកាត់បន្ថយការផ្គត់ផ្គត់ប្រេងចំនួនប្រមាណ ១លានបារ៉ែលក្នុងមួយថ្ងៃបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនត្រឹមតែប៉ុណ្ណោះ ប្រភពដដែលបានបន្តទៀតថា ការកាត់បន្ថយការផ្គត់ផ្គត់នេះអាចនឹងកាត់បន្ថយបន្ថែមទៀត ក្នុងគោលដៅសំដៅគាំទ្រដល់ស្ថិរភាព និងតុល្យភាពនៃទីផ្សារប្រេង។

ជាមួយគ្នានោះ រុស្សីបានប្រកាសពីផែនការកាត់ការបន្ថយការនាំចេញប្រេងចំនួន ៣០០,០០០បារ៉ែលក្នុងមួយថ្ងៃនាខែកញ្ញាខាងមុខផងដែរ។

ដោយឡែក ទិន្និន័យកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថា តំលៃប្រេងរបស់សហរដ្ឋអាមេរិកបានកំពុងមានការឡើងថ្លៃ ១,៦% ឬប្រមាណ​ ៨១,០៥ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈឯប្រេងឆៅ Brent ដែលជាស្តង់ដារពិភពលោកនោះបានកើនឡើងដល់ទៅ ១,៥% ឬប្រមាណ ៨៤,៥០ដុល្លារក្នុងមួយបារ៉ែលផងដែរ។

ជម្រាបផងថា វាជាលើកទីពីរហើយ ដែលអារ៉ាប៊ីសាអូឌីត ប្រកាសកាត់បន្ថយការនាំចេញ ខណៈជាលើកដំបូងបានប្រកាសកាលពីខែមិថុនាកន្លងទៅ បន្ទាប់ពីកិច្ចប្រជុំនៃសម្ព័ន្ធភាពរវាងអង្គការនៃប្រទេសនាំចេញប្រេងរុស្ស៊ី និងបណ្តាលប្រទេសផលិតខ្នាតតូចមួយចំនួន៕