អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ពន្យារពេលវិលចូលស្រុកកំណើត

អន្តរជាតិ

ផែនការវិលចូលស្រុកកំណើត របស់អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា នឹងត្រូវពន្យារពេល រហូតដល់គណបក្សភឿថៃ បង្កើតរដ្ឋាភិបាលថ្មីបាន។ នេះបើតាមការចុះផ្សាយពីកាសែត Bangkokpost។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
FILE PHOTO: Former Thai Prime Minister Thaksin Shinawatra speaks to Reuters during an interview in Singapore February 23, 2016. REUTERS/Edgar Su

រំលឹកបន្តិចថា អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ បានបង្ហើបឲ្យដឹងពីគម្រោងវិលចូលប្រទេសថៃវិញ នាថ្ងៃទី ១០ ខែសីហាខាងមុខ បើទោះជាទទួលបានការគម្រាមចាប់ខ្លួនពីក្រុមប៉ូលិសថៃក្ដី។

ដោយឡែក ចំពោះការពន្យារពេលមកជាន់ទឹកដីថៃរបស់ថាកស៊ីននេះ គឺដើម្បីធានាសុវត្ថិភាព​របស់លោក ខណៈមានប្រភពមួយចំនួនលើកឡើងថា ថាកស៊ីន រង់ចាំឱកាសរហូតដល់គណបក្ស​ភឿថៃ ដឹកនាំប្រទេស ទើបលោកវិលចូលស្រុកវិញ។

សូមជម្រាបដែរថា លោក ថាក់ស៊ីន បានភៀសខ្លួនចេញពីប្រទេសថៃតាំងពីឆ្នាំ ២០០៨ បន្ទាប់ទទួល​រងកាចោទប្រកាន់ពីតុលាការកំពូល ទាក់ទងនឹង​ការ​ទិញដីមួយកន្លែង អំឡុងពេល​លោកកាន់តំណែងជានាយករដ្ឋមន្ត្រី៕