សមាជិកសភា និងជាឧបនាយករដ្ឋមន្ត្រីជប៉ុន Masatoshi Akimoto បានលាលែងពីតំណែង ជាឧបនាយករដ្ឋមន្ត្រី នាថ្ងៃទី ០៤ ខែសីហា ក្រោយទទួលរងការចោទប្រកាន់ទាក់ទង នឹងអំពើពុករលួយ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ក្រុមព្រះរាជអាជ្ញារក្រុងតូក្យូ បានចូលឆែកឆេរ ការិយាល័យឧបនាយករដ្ឋមន្ត្រីរូបនេះ ក្រោយមានការសង្ស័យថា លោកទទួលបានការសូកប៉ាន់ ជាមួយទំហំទឹកប្រាក់រាប់សិនលានយ៉េន។
ប្រភពដដែលបន្ថែមថា ក្រោយមកក្រសួងការបរទេសជប៉ុនបានប្រកាសថា លោក Akimoto បានប្រកាសចុះចេញពីតំណែង ជាឧបនាយករដ្ឋមន្ត្រី។
សូមជម្រាបដែរថា ក្រុមមេធាវីតំណាងការិយាល័យប្រធានាធិបតី បានប្រកែកដាច់អហង្ការពីករណីពាក់ព័ន្ធ នឹងការស៊ីសំណូកសូកប៉ាន់ របស់ឧបនាយករដ្ឋមន្ត្រីរូបនេះផងដែរ៕