ចិន ប្រកាសខាតបង់ថវិកាជាង ៥,៧ពាន់លានដុល្លារ ដោយសារព្យុះទីហ្វុង និងទឹកជំនន់

អន្តរជាតិ

គ្រោះធម្មជាតិ នៅក្នុងប្រទេសចិន កាលពីខែមុន បានធ្វើឱ្យខាតបង់ថវិកាសម្រាប់ការជួសជុល ដល់ទៅ ៥,៧៤ពាន់លានដុល្លារ ខណ:ពេលដែលឥទ្ធិពលព្យុះទីហ្វុង ទឹកជំនន់ និងរលកកំដៅ បានវាយប្រហារផ្នែកផ្សេងៗ នៅទូទាំងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គ្រោះទឹកជំនន់ឆ្នាំនេះ បានធ្វើឱ្យប៉ះពាល់ដល់មនុស្សជាង ៧ លាននាក់ នៅទូទាំងប្រទេស ក្នុងខែកក្កដា ខណ:ពេលដែលទីក្រុងុប៉េកាំង ក៏ត្រូវបានរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង មិនធ្លាប់មានរយ:ពេល ១៤០ ឆ្នាំ ក្រោយពេលទីក្រុងធំបំផុតមួយនេះ ក៏ទទួលរងរលកកម្តៅខ្លាំងបំផុត កាលពីក្នុងខែមិថុនា ។

យ៉ាងណាមិញ បើតាមក្រសួងគ្រប់គ្រងគ្រោះអាសន្ន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការខាតបង់នៅក្នុងខែកក្កដា ដោយសារតែព្យុះទីហ្វុង ឈ្មោះ Talim ដែលបានបោកបក់នៅភាគខាងត្បូងប្រទេសចិន មានចំនួន ២,៦១ពាន់លានយ៉ន់ ខណ:ការខាតបង់ពីការបំផ្លិចបំផ្លាញពីព្យុះ Doksuri នៅភាគឦសានប្រទេសចិន បានឈានដល់ ១៤,១៧ពាន់លានយ៉ន់។

មិនតែប៉ុណ្ណោះ ការខាតបង់សរុប រួមផ្សំដោយការខូតខាតពីគ្រោះទឹកជំនន់នៅភាគនិរតី និងភាគពាយព្យប្រទេសចិនវិញ មានចំនួនលើសពី ៣៨,២៣ពាន់លានយ៉ន់ គិតនៅត្រឹមឆមាសទីមួយនៃឆ្នាំ ២០២៣ នេះ ។

ជុំវិញស្ថានភាពនេះ អ្នករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិន កាលពីថ្ងៃសុក្រសប្តាហ៍មុន បានកំណត់បញ្ចេញប្រាក់បន្ថែមចំនួន ១០០លានយ៉ន់ ដើម្បីគាំទ្រដល់ការស្តារឡើងវិញ ក្រោយគ្រោះមហន្តរាយ នៅទីក្រុងធានជីន និងហឺប៉ី និងលើសពី ១០០លានយ៉ន់ សម្រាប់ទីក្រុងប៉េកាំង និងហឺប៉ី៕