ទំហំពាណិជ្ជកម្មចិនធ្លាក់ចុះលឿនជាងការរំពឹងទុក សម្រាប់ខែកក្កដា

អន្តរជាតិ

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ការនាំចេញរបស់ចិន​បាន​ធ្លាក់ចុះប្រហែល ១៤,៥% ខណៈការនាំចូលវិញធ្លាក់ចុះ ១២,៤% សម្រាប់ទំហំពាណិជ្ជកម្មនាខែកក្កដា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការថយចុះនៃទំហំពាណិជ្ជកម្មនេះផងដែរ គឺជាការធ្លាក់ចុះខ្លាំងបំផុតនៃមហាអំណាចសេដ្ឋកិច្ចធំបំផុតទី ២ លើលោក តាំងពីខែកុម្ភៈ ឆ្នាំ២០២០ ហើយវាក៏ថយចុះលឿនជាងការរំពឹងទុកពីសេដ្ឋកិច្ចវិទូ នៃក្រុមហ៊ុនសារព័ត៌មាន Reuters ផងដែរ។

មូលហេតុចំបងដែលធ្វើឲ្យសេដ្ឋកិច្ចចិនមានភាពជាប់គាំងនាត្រីមាសទី២ គឺដោយសារតែតម្រូវការអតិថិជន​មានទាប ទាំងនៅក្នុងស្រុក និងក្រៅប្រទេស ខណៈបច្ចុប្បន្នរដ្ឋាភិបាលកំពុងរកវិធីសាស្ត្រដោះស្រាយបញ្ហាមួយនេះ ដោយព្យាយាមធ្វើការជាមួយវិស័យឯកជនឡើងវិញ។

សូមជម្រាបបន្ថែមថា ការថយចុះនៃទំហំពាណិជ្ជកម្មរបស់ចិន បានធ្វើឲ្យប៉ះពាល់ដល់បណ្ដាប្រទេសនៅអាស៊ីជាច្រើនដូចជា ការនាំចេញរបស់កូរ៉េខាងត្បូងទៅកាន់ប្រទេសចិន បានថយចុះដល់ ២៥,១% នាខែកក្កដា ជាការធ្លាក់ចុះខ្លាំងបំផុត សម្រាប់រយៈពេល ៣ខែចុងក្រោយនេះ៕