មេធាវីអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ស្នើសុំតុលាការឲ្យកូនក្ដីខ្លួននៅក្រៅឃុំ

អន្តរជាតិ

មេធាវីអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Imran Khan បានដាក់សំណើទៅកាន់តុលាការ សុំឲ្យកូនក្ដីរបស់ខ្លួននៅក្រៅឃុំ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីរូបនេះត្រូវបានតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ក្រោយរកឃើញជាប់ពាក់ព័ន្ធអំពើពុករលួយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា អតីតបុគ្គលមានឥទ្ធិពលបំផុតនៅប៉ាគីស្ថាន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ បន្ទាប់ពីរកឃើញថាល្មើសនឹងការចោទប្រកាន់ជាង ២០០ករណី ជុំវិញការប្រព្រឹត្តអំពើពុករលួយ បើទោះជាត្រូវបានគេដកតំណែងរបស់លោកកាលពីខែមេសា ឆ្នាំ២០២២ ក្ដី។

ជម្រាបដែរថា បច្ចុប្បន្នលោក Khan កំពុងជាប់ឃុំឃាំងក្នុងគុក C-Class ខណៈបើសិនជា​សំណើសុំឲ្យលោកនៅក្រៅឃុំបរាជ័យ នោះមេធាវីរបស់លោក នឹងស្នើសុំឲ្យមានការផ្លាស់ប្ដូរបន្ទប់គុក​របស់​អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ទៅជាបន្ទប់ A-Class វិញ ដែលជាបន្ទប់គុកសម្រាប់បុគ្គល VIP៕