យោងតាមការបង្ហើបឲ្យដឹងពីរដ្ឋមន្ត្រីហិរញ្ញវត្ថុ Ishaq Dar បានបង្ហាញថា ប៉ាគីស្ថាននឹងទិញអគ្គិសនីបន្ថែម ពីប្រទេសជិតខាងអ៊ីរ៉ង់។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CAN បានចុះផ្សាយថា ការសម្រេចចិត្តមួយនេះបានធ្វើឡើង អំឡុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលសេដ្ឋកិច្ច ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Ishaq Dar ។
ប្រទេសប៉ាគីស្ថានដែលកំពុងខ្វះខាតអគ្គិសនីខ្លាំង មានកិច្ចសន្យាទិញអគ្គិសនីពីទីក្រុងតេអេរ៉ង់រួចហើយ សម្រាប់តំបន់ព្រំដែនរបស់ខ្លួន ជាពិសេសសម្រាប់គម្រោងអភិវឌ្ឍន៍ដែលគាំទ្រដោយប្រទេសចិននៅកំពង់ផែ Gwadar។
សូមជម្រាបដែរថា សំណើថ្មីនេះបានធ្វើឡើង ក្រោយការបញ្ចប់ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ កាលពីសប្ដាហ៍មុន ខណៈរដ្ឋមន្ត្រីហិរញ្ញវត្ថុប៉ាគីស្ថានមិនបានបញ្ជាក់លំអិតឡើយ អំពីកិច្ចព្រមព្រៀងថ្មីនេះ៕