វៀតណាមត្រៀមប្រាក់ប្រមាណ ៤០០លានដុល្លារដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ

អន្តរជាតិ

បើយោងតាមនាយកដ្ឋានបម្រែបម្រួលអាកាសធាតុ ក្រោមក្រសួងធម្មជាតិ និងបរិស្ថានបានអោយដឹងថា វៀតណាមនឹងត្រៀមថវិកាប្រហែលប្រមាណ ៤០០ពាន់លានដុល្លារអាមេរិកឯណោះ ចាប់ពីពេលបច្ចុបន្ននេះរហូតទៅដល់ឆ្នាំ ២០៤០ ក្នុងន័យឆ្លើយតបប្រកបដោយប្រសិទ្ធភាពលើបញ្ហានៃការប្រែប្រួលអាកាសធាតុ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន VNExpress ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះ បើតាមនាយកដ្ឋានបម្រែបម្រួលអាកាសធាតុ ក្រោមក្រសួងធម្មជាតិ និងបរិស្ថានបានលើកឡើងថា “ការងារក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនេះ ត្រូវការលិទ្ធភាពហិរញ្ញវត្ថុច្រើន ដោយលើកឡើងថា ថវិកាប៉ានស្មានសម្រាប់ការងារនេះ ដែលទទួលបានពីថវិការដ្ឋអាចទទួលបានត្រឹមតែ ១៣០ពាន់លានដុល្លារប៉ុណ្ណោះ”។

ក្នុងការឆ្លើយតបនេះដែរ វៀតណាមនឹងបង្កើនការវិនិយោគលើហេដ្ឋារេចនាសម្ព័ន្ធដែលអាចសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាគ្រោះមហន្តរាយធម្មជាតិ ព្រមទាំងអភិវឌ្ឍន៍បន្ថែមទៀតទៅលើការព្យាករណ៍អោយមានភាពប្រសើរច្បាស់លាស់ជាងមុន និងសមត្ថភាពដែលអាចឆ្លើយតបទៅនឹងបាតុភូតអាកាសធាតុដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ ជាពិសេសនៅតាមតំបន់ដែលងាយរងគ្រោះដូចជាតំបន់ដីសណ្តទន្លេមេគង្គជាដើម៕