ការចំណាយរបស់ភ្ញៀវទេសចរក្នុងស្រុក នៅម៉ាឡេស៊ីកើនជាង ១៤ពាន់លានដុល្លារ កាលពីឆ្នាំទៅ

អន្តរជាតិ

សូចនាករសេដ្ឋកិច្ចសង្គមសំខាន់ៗរបស់ម៉ាឡេស៊ី មួយចំនួនហាក់មានភាពប្រសើរឡើង នៅក្នុងឆ្នាំ ២០២២ កន្លងទៅ ជាពិសេសត្រូវបានជំរុញដោយការចំណាយរបស់ទេសចរណ៍ក្នុងស្រុក ដែលបានកើនឡើង ២៤៨,១% ដល់ចំនួនទឹកប្រាក់ ៦៤,១ពាន់លានរីហ្គីត (១៤,០៦ពាន់លានដុល្លារ) ធៀបទៅនឹង ១៨,៤ពាន់លានរីងហ្គីត នៅក្នុងឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានស្ថិតិជាតិ លោក Datuk Seri Mohd Uzir Mahidin បាននិយាយថា ចំនួនអ្នកធ្វើដំណើរកម្សាន្តក្នុងស្រុក បានកើនឡើង ១៦០,១% ដែលឈានដល់ចំនួនកំណត់ត្រាខ្ពស់បំផុត ១៧១,៦ លាននាក់ បើធៀបទៅនឹង ៦៦ លាននាក់ នៅក្នុងឆ្នាំ ២០២១។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

លើសពីនេះ លោក Mohd Uzir បាននិយាយទៀតថា ការបើកដំណើរការឡើងវិញ នូវរាល់សកម្មភាពសេដ្ឋកិច្ច ជាពិសេសឧស្សាហកម្ម ដែលទាក់ទងនឹងវិស័យទេសចរណ៍ បានជួយពង្រឹងយ៉ាងខ្លាំង ដល់សេដ្ឋកិច្ចរបស់ប្រទេស។

បើយោងតាមស្ថិតិ បានបង្ហាញថា រដ្ឋ Selangor ទទួលបានអ្នកទស្សនាច្រើនបំផុត ដែលមានចំនួនរហូតដល់ទៅ ២២ លាននាក់ បន្ទាប់មកទីក្រុង Kuala Lumpur មានចំនួន ១៦,៩ លាននាក់ និង និង Sarawak ទទួលបាន ១៥,៥ លាននាក់ ៕