បើតាមការចុះផ្សាយពី Insider បានសរសេរថា ប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Tesla កំពុងនឹងចាកចេញពីក្រុមហ៊ុនរថយន្តអគ្គិសនីមួយនេះ ក្រោយពីធ្វើការអោយក្រុមហ៊ុន អស់រយៈពេលប្រហែល ១៣ឆ្នាំ។
ដោយកាលពីថ្ងៃចន្ទកន្លងទៅ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះ បាននិយាយនៅក្នុងឯកសារមួយទៅកាន់គណៈកម្មការមូលបត្រដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈផងដែរថា លោក Kirkhorn នឹងត្រូវបន្តការងាររហូតដល់ចុងឆ្នាំនេះសិន ខណៈដែលលោក Vaibhav Taneja ដែលបច្ចុបន្នមានតួនាទីជាប្រធានផ្នែកគណនេយ្យកររបស់ក្រុមហ៊ុន Tesla ដូចគ្នានោះ នឹងត្រូវឡើងមកជំនួសតំណែង។
ក្នុងនោះដែរ Kirkhorn បានសរសេរនៅលើ LinkedIn ផងដែរថា “ការក្លាយជាផ្នែកមួយនៃក្រុមហ៊ុននេះគឺជាបទពិសោធន៍ពិសេសមួយ ហើយខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះការងារដែលពួកយើងបានធ្វើជាមួយគ្នារយៈពេលប្រហែល ១៣ឆ្នាំមកនេះ”។
លោកក៏បានបន្ថែមទៀតថា “ខ្ញុំក៏អរគុណទៅដល់ Elon Musk ចំពោះការដឹកនាំ និងគំនិតសុទិដ្ឋិនិយមរបស់គាត់ ដែលបានបំផុសគំនិតទៅដល់មនុស្សជាច្រើន”៕