អាកាសយានដ្ឋានថ្មីរបស់វៀតណាមមួយទៀត នឹងដាក់ដំណើរការនៅដើមឆ្នាំក្រោយ

អន្តរជាតិ

ប្រធាននាយកដ្ឋានផែនការ និងវិនិយោគខេត្ត Binh Thaun លោក Le Ngoc Tien បាននិយាយថា ផ្លូវរត់របស់យន្តហោះជិតរួចរាល់ហើយ ខណៈអាកាសយានដ្ឋានថ្មីនេះ នឹងអាចដាក់អោយប្រើប្រាស់ចាប់ពីឆ្នាំ ២០២៤ តទៅ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន VNExpress ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
default

រំលឹកកាលពីឆ្នាំ ២០០៩កន្លងទៅបន្តិច រដ្ឋាភិបាលវៀតណាមបានអនុម័តផែនការក្នុងការសាងសង់ព្រលានយន្តហោះ phan Thiet ចម្ងាយប្រហែល ៤ម៉ោង នៃភាគខាងកើតទីក្រុងហាណូយ ខណៈដែលវាត្រូវបានគេសាងសង់នៅក្នុងកំឡុងឆ្នាំ ២០១៥ លើផ្ទៃដី ៥៤៣ហិកតា។

តែយ៉ាងណា នៅក្នុងឆ្នាំ ២០១៧  Binh Thaun បានស្នើអោយពង្រីកផ្លូវរត់របស់អាកាសយានដ្ឋានពី ២៤០០ម៉ែត្រទៅ ៣០៥០ម៉ែត្រ ដើម្បីបង្កើនសមត្ថភាពអាកាសយានដ្ឋាន និងដើម្បីអាចអនុញ្ញាតអោយយន្តហោះប្រភេទ Airbus A320 ឬទំហំប្រហាក់ប្រហែលគ្នា ក៏ដូចជាអាចអនុញ្ញាតអោយយន្តហោះយោធាទំនើបៗផ្សេងទៀតអាចចុះចតបានផងដែរ។

ដោយឡែក សំណើរនេះក៏ត្រូវបានអនុម័តដោយរដ្ឋាភិបាលនៅឆ្នាំជាមួយគ្នានោះ ខណៈការសាងសង់នេះបានប្រើប្រាស់ដោយថវិការដ្ឋក្នុងតម្លៃប្រហែលប្រមាណ ៤៣៤លានដុល្លារអាមេរិក៕