ម៉ាឡេស៊ីដាក់ក្តីរំពឹងទទួលស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិយ៉ាងហោចណាស់ ១៨លាននាក់ក្នុងឆ្នាំនេះ

អន្តរជាតិ

ប្រទេសម៉ាឡេស៊ីត្រូវបានព្យាករណ៍ថានឹងស្វាគមន៍ការមកដល់របស់ភ្ញៀវទេសចរណ៍អន្តរជាតិ យ៉ាងហោចណាស់ ១៨លាននាក់ក្នុងឆ្នាំ ២០២៣នេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន VNExpress ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយកាលពីថ្ងៃចន្ទកន្លងទៅ លោកបណ្ឌិត Ammar Abdul Ghapar ជាអគ្គនាយកទេសចរណ៍ម៉ាឡេស៊ី បាននិយាយថា ហេតុផល​ដែលហ៊ានដាក់ក្តីរំពឹងបែបនេះគឺដោយសារតែការកើ​នឡើងនៃទិន្នន័យប្រេកង់ក្រុមហ៊ុនអាកាសចរណ៍ ក៏ដូចជាការពង្រីកជើងហោះហើរ និងភាពទាក់ទាញនៃថ្ងៃវិស្សមកាលចុងឆ្នាំនេះផងដែរ។

ក្នុងនោះដែរលោកក៏បានកត់សំគាល់ថា បើសិនមិនមានអ្វីប្រែប្រួលទេ ក៏ដូចជាស្ថិតនៅសញ្ញាណវិជ្ជមានបែបនេះ ម៉ាឡេស៊ីអាចនឹងទទួលបានការកើនឡើងភ្ញៀវទេសចរណ៍ ១៨លាននាក់ នៅឆ្នាំ ២០២៣នេះ។

ដោយឡែក ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិនៅឆ្នាំនេះគេត្រូវបានកំណត់គោលដៅប្រមាណ ១៦,១លាននាក់ ខណៈកាលពីត្រីមាសទី១នៃឆ្នាំ ២០២៣នេះ ភ្ញៀវទេសចរណ៍អន្តរជាតិបានមកដល់ប្រទេសម៉ាឡេស៊ីចំនួន ៤,៥លាននាក់រួចមកហើយ៕