ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសិង្ហបុរី នឹងរៀបចំធ្វើឡើងនាដើមខែក្រោយ

អន្តរជាតិ

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសិង្ហបុរី នឹងរៀបចំធ្វើឡើងនៅថ្ងៃសុក្រ ទី ០១ ខែកញ្ញា បើសិនជា​មានបេក្ខជនដែលមានសមត្ថភាព និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ ប្រជែងតំណែង​កំពូលមួយនេះ លើសពីម្នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក Tharman Shanmugaratnam

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា រដ្ឋាភិបាលបានកំណត់ថ្ងៃទី ២២ ខែសីហា ជាថ្ងៃកំណត់នៃការប្រកាសពីសមាភាពរបស់បេក្ខភាព ឈរឈ្មោះជាប្រធានាធិបតី​សិង្ហបុរី។

លោក Ng Kok Song

បច្ចុប្បន្ន មានបេក្ខភាព ៤រូប ដែលមានសង្ឃឹមខ្ពស់ក្នុងការឈរឈ្មោះជាប្រធានាធិបតីសិង្ហបុរី ដែលក្នុងនោះមានដូចជា អតីតរដ្ឋមន្ត្រីជាន់ខ្ពស់ Tharman Shanmugaratnam ដែលបាន​ប្រកាស​ពីការឈរឈ្មោះ កាលពីថ្ងៃទី ០៨ ខែមិថុនា ខណៈបេក្ខភាពបន្ទាប់គឺអ្នកធុរកិច្ច George Goh ក៏ដូចជាអតីតប្រធានក្រុមហ៊ុន GIC លោក Ng Kok Song និងអតីតបេក្ខភាពប្រធានាធិបតី Tan Kin Lian ដែលទើបប្រកាសថ្មីថ្មោង ពីការឃោសនារកសន្លឹកឆ្នោតនាថ្ងៃទី ១១ ខែសីហានេះ។

សូមជម្រាបដែរថា ពាក្យស្នើសុំក្នុងការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីសិង្ហបុរី ចាប់ផ្ដើម​បើកទទួលពាក្យពីថ្ងៃទី ១៣ ខែមិថុនា ហើយនឹងឈប់ទទួលពាក្យរយៈពេល ៥ថ្ងៃ បន្ទាប់ពីការប្រកាសដីការ នាថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៣៕