ម៉ាឡេស៊ីរំពឹងថាសេដ្ឋកិច្ចឌីជីថលនឹងរួមចំណែកកំណើន GDPរបស់ខ្លួននៅឆ្នាំ ២០២៥

អន្តរជាតិ

តាមរយៈការចុះផ្សាយពីសារព័ត៌មាន Vietnam Plus បានចុះផ្សាយថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងឌីជីថលនៃប្រទេសម៉ាឡេស៊ី លោក Fahmi Fadzil បានលើកឡើងអំពីរដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ីដែលបានដាក់ក្តីរំពឹងថា វិស័យសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសខ្លួននឹងចូលរួមចំណែក ២៥,៥%ដល់ផលិតផលក្នុងស្រុកសរុបរបស់ខ្លួន(GDP)នៅឆ្នាំ​ ២០២៥ខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបានបន្តថា សេដ្ឋកិច្ចឌីជីថល​បានដើរតួយ៉ាងសំខាន់ក្នុងក្របខណ្ឌសេដ្ឋកិច្ច MADANI និងទិសដៅអនាគតនៃសេដ្ឋកិច្ចរបស់ប្រទេស ក្នុងគោលបំណងបង្កើតទីផ្សារកាន់តែទូលំទូលាយសម្រាប់ប្រជាជនម៉ាឡេស៊ី មួយវិញទៀតលោកថា ការផ្តោតសំខាន់របស់ក្រសួងគឺផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធពេញលេញដែលត្រូវការដើម្បីបង្រួមការបែងចែកឌីជីថល និងផ្តល់នូវកញ្ចប់អ៊ីនធឺណិតដែលមានស្ថេរភាព តម្លៃថោក បន្ថែមពីលើការចាត់វិធានការលើការកែលម្អជំនាញអក្ខរកម្មឌីជីថលផងដែរ។

ដោយគិតត្រឹមថ្ងៃទី ៣១ ខែកក្កដា បណ្តាញអ៊ីនធឺណិត 5G សរុបចំនួន ៥,៥១៥នៃគម្រោង ៧,៥០៩​ ត្រូវបានបញ្ចប់ដើម្បីឈានដល់ការគ្របដណ្តប់ ៦៦,៨%នៃតំបន់ប្រជុំជន ខណៈដែលការគ្របដណ្តប់ 4G បានឈានដល់ទៅ ៩៦,២% នៃទីប្រជុំជនទូទាំងប្រទេសផងដែរ៕