Mitsubishi គ្រោងចាក់លុយបន្ថែមជិត ៤០០លានដុល្លារ បង្កើនសមត្ថភាពផលិតនៅឥណ្ឌូនេស៊ី

អន្តរជាតិ

ថ្មីៗនេះ ក្រសួងឧស្សាហកម្មឥណ្ឌូនេស៊ី បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សជប៉ុន Mitsubishi Motors គ្រោងនឹងបោះទុនវិនិយោគទឹកប្រាក់បន្ថែមចំនួន ៥,៧ទ្រីលានរូពី (៣៧៥,២លាននដុល្លារ) ក្នុងឆ្នាំ ២០២៤ ដើម្បីបង្កើនសមត្ថភាពផលិតកម្មរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន គ្រោងនឹងបង្កើនសមត្ថភាពផលិតរថយន្តឱ្យបានរហូតដល់ ២៥០ ០០០ គ្រឿង ក្នុងមួយឆ្នាំ នៅក្នុងឆ្នាំ ២០២៤ ខាងមុខ ក៏ដូចជាចាប់ផ្តើមក្នុងការផលិតរថយន្តអគ្គិសនីម៉ូដែល Minicab-MiEV របស់ខ្លួន នៅរោងចក្រក្នុងប្រទេសឥណ្ឌូនេស៊ី នៅចុងឆ្នាំនេះផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post ។

គួរឱ្យដឹងថា ឥណ្ឌូនេស៊ី បច្ចុប្បន្នបាននិងកំពុងផ្តល់ការលើកទឹកចិត្ត ដើម្បីទាក់ទាញការវិនិយោគលើការផលិតរថយន្តEV នៅក្នុងប្រទេសរបស់ខ្លួន ស្របពេលរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លោក Agus Gumiwang Kartasamita បាននិយាយថា រដ្ឋាភិបាលកំពុងពិចារណាទៅលើការដកពន្ធនាំចូល និងពន្ធតម្លៃបន្ថែមលើរថយន្ត EV ដែលបានផលិតទាំងស្រុង នៅក្នុងស្រុក ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន Mitsubishi កំពុងព្យាយាមផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ខ្លួន បន្ទាប់ពីជួបវិបត្តិការលក់នៅក្នុងប្រទេសចិន ខណ:ក្រុមហ៊ុនផលិតរថយន្តកំពូលរបស់ជប៉ុនមួយនេះ ក៏កំពុងប្រឈមមុខជាមួយនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើង នៅក្នុងប្រទេសថៃ ពីដៃគូប្រជែងចិន ដោយសារតែការយឺតយ៉ាវលើការអភិវឌ្ឍរថយន្តអគ្គិសនីរបស់ខ្លួន ៕