បច្ចុប្បន្ន ចិនកំពុងក្លាយជាប្រទេសទីមួយ ដែលក្រុមហ៊ុនរថយន្តស្ព័រ Ferrari NV មានអត្រាលក់រថយន្តបានច្រើនបំផុត ខណៈប្រហែល ១/៤ នៃការលក់របស់ពួកគេ គឺប្រគល់ជូនអតិថិជនដែលជាមនុស្សស្រី។

ចំនួនអតិថិជនដែលជាមនុស្សស្រីនៅប្រទេសចិន របស់ក្រុមហ៊ុន Ferrari គឺមានរហូតដល់ ២៦% ក្នុងរយៈពេល ២៦ឆ្នាំចុងក្រោយ ខណៈតួលេខមួយនេះមិនរាប់បញ្ចូលពីទិន្នន័យនៅទីក្រុងហុងកុង និងកោះតៃវ៉ាន់ឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SCMP។
តួលេខនៃការលក់រថយន្តសរុបរបស់ក្រុមហ៊ុន Ferrari នៅប្រទេសចិន ទីក្រុងកុងហុង និងកោះតៃវ៉ាន់ កើនឡើងជិត ១ ៦០០គ្រឿង ដែលច្រើនជាងទ្វេដង បើធៀបនឹងរយៈពេល ៥ឆ្នាំមុន ខណៈអ្នកគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុនរថយន្តអ៊ីតាលី សុំមិនបញ្ចេញតួលេខជាក់លាក់ ពីការទិញរថយន្តរបស់អតិថិជនស្រីៗឡើយ។

សូមជម្រាបបន្ថែមថា ទីផ្សារសម្ភារៈនិយមនៅប្រទេសចិនហាក់មានកំណើនវិជ្ជមានឡើងវិញ បន្ទាប់ពីមានការលុបចោលនូវវិធានការរឹតបន្តឹងកូវីដ ១៩ កាលពីដើមឆ្នាំនេះ ខណៈវិនិយោគិនបរទេសធំៗជាច្រើនរូប ចាប់ផ្ដើមបោះទុនជាបន្តបន្ទាប់នៅប្រទេសចិនឡើងវិញ៕