រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បង្ខំចិត្តពន្យារពេលបំពេញទស្សនកិច្ចទៅអូស្ត្រាលីភ្លាមៗ

អន្តរជាតិ

រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់ Annalena Baerbock ត្រូវបង្ខំចិត្ត​ពន្យារពេលបំពេញដំណើរទស្សនកិច្ចទៅ​ប្រទេសអូស្ត្រាលីភ្លាមៗ បន្ទាប់ពីមានបញ្ហាបច្ចេកទេសយន្តហោះ។ នេះបើតាមការចុះផ្សាយ​ពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យន្តហោះរបស់រដ្ឋាភិបាលអាល្លឺម៉ង់ ត្រូវបង្ខំបកក្បាលវិលត្រឡប់មកកាន់ទីក្រុង Abu Dhabi នៃសហព័ន្ធ​អារ៉ាប់រួម ដើម្បី​ធានានូវសុវត្ថិភាពរបស់មន្ត្រីជាន់ខ្ពស់រូបនេះ ខណៈបញ្ហាបច្ចេកទេសដែល​យន្តហោះនោះ​មានគឺ មិនអាចគ្រប់គ្រងការបញ្ជាស្លាបយន្តហោះបាន។

មួយវិញទៀត កងទ័ពអាកាសអាល្លឺម៉ង់​បានបញ្ជាក់ច្បាស់ថា ក្រុមការងាររបស់ពួកគេ​កំពុងធ្វើការ​យ៉ាងយកចិត្តទុកដាក់ ជួសជុលយន្តហោះនោះ ដើម្បីអាចឲ្យអ្នកស្រី Baerbock អាចបន្ត​ដំណើរ​ទស្សនកិច្ច​ទៅកាន់អូស្ត្រាលី បន្ទាប់ពីឆៀងចូលប្រទេសនូវែលហ្សេឡង់ និងប្រទេសហ្វីជី។

សូមជម្រាបដែរថា វាមិនមែនជាលើកទីមួយឡើយ ដែលរដ្ឋមន្ត្រីការបរទេសរូបនេះ​ខកខាន​បំពេញទស្សនកិច្ចផ្លូវការ​ជាមួយប្រទេសដទៃ ពោល​កាលពីឆ្នាំទៅ អ្នកស្រីក៏អាក់ខាន​ជំនួបជាមួយភាគីខាងអង់គ្លេសផងដែរ ដោយសារ​បញ្ហាអាកាសធាតុមិនអំណោយផល ដល់ការធ្វើដំណើរ៕