ចិន ដាក់ចេញគោលការណ៍ជាច្រើនចំណុច ដើម្បីទាក់ទាញការវិនិយោគពី​បរទេស

អន្តរជាតិ

រដ្ឋាភិបាលចិន កាលពីពេលថ្មីៗនេះ បានដាក់ចេញនូវគោលការណ៍ជាច្រើនចំណុច ដើម្បីណែនាំដល់វិនិយោគិនថ្មីៗ ដែលខ្លួនសង្ឃឹមថាអាចនឹងទាក់ទាញការវិនិយោគបន្ថែមទៀតពីបរទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមប្រឹក្សារដ្ឋរបស់ចិន បានធ្វើការបោះពុម្ពផ្សាយឯកសារមួយ ដែលមានគោលការណ៍ណែនាំចំនួន ២៤ ចំណុច ដែលអនុញ្ញាតឱ្យអាជ្ញាធរបង្កើនការការពារសិទ្ធិ និងផលប្រយោជន៍របស់ក្រុមអ្នកវិនិយោគបរទេស បន្ថែមទៀត ។

ឯកសារនេះ ក៏បានប្រកាសអំពីវិធីសាស្រ្តដើម្បីបង្កើនការគាំទ្រផ្នែកសារពើពន្ធ និងការលើកទឹកចិត្តពន្ធ សម្រាប់សហគ្រាសវិនិយោគបរទេស ដូចជាការលើកលែងពន្ធលើប្រាក់ចំណូលបណ្តោះអាសន្ន សម្រាប់អ្នកវិនិយោគ ដែលបាន​បង្វែរ​ការវិនិយោគរបស់ពួកគេឡើងវិញ នៅក្នុងប្រទេសចិន។

ក្រុមប្រឹក្សារដ្ឋចិន បាននិយាយទៀតថា ខ្លួននឹងបន្តស្វែងរកយន្តការគ្រប់គ្រងដ៏ងាយស្រួល និងសុវត្ថិភាពខ្ពស់ សម្រាប់លំហូរទិន្នន័យឆ្លងដែន។ ស្របពេលដែលសំណើនេះ បានកើតឡើងចំពេលកំពុងមានភាពតានតឹងរវាងអាជ្ញាធរ និងសហគ្រាសអន្តរជាតិ រួមទាំងបណ្តាក្រុមហ៊ុនគណនេយ្យពិភពលោកផងដែរ ជុំវិញសុវត្ថិភាពទិន្នន័យ។

ជម្រាបជូនផងដែរថា ប្រទេសចិន បាន​ស្វះ​ស្វែងរកវិធីសាស្រ្តដើម្បីទាក់ទាញការវិនិយោគពីបរទេស ខណ:ពេលដែលការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ខ្លួន បន្ទាប់ពីជំងឺកូវីដ-១៩ នៅតែមានសន្ទុះយឺត ដោយសារតែការនាំចេញមានការធ្លាក់ចុះ និងភាពចលាចល ដែលកំពុងបន្តនៅក្នុងទីផ្សារអចលនទ្រព្យ ៕