Tesla បង្ហាញរថយន្តម៉ូដែលថ្មី តម្លៃទាបជាងមុន ១០ ០០០ដុល្លារ

អន្តរជាតិ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Tesla បានប្រកាសពីរថយន្តថ្មីចំនួន ២ ម៉ូដែល ដែលបាន​ដាក់ឲ្យបញ្ជាទិញនៅលើគេហទំព័រផ្លូវការ ខណៈទាំង ២ ម៉ូដែលនេះគឺមានតម្លៃធូរជាងរថយន្ត​មុនៗ ១០ ០០០ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី TheFortune បានបង្ហាញថា រថយន្តទាំង ២ ម៉ូដែលនេះគឺមានឈ្មោះថា Model S Standard Range និង Model X Standard Range ហើយផលិតឡើង ក្នុងគោលបំណងប្រជែងជាមួយរថយន្តអគ្គិសនីផ្សេងទៀត ដែលមានតម្លៃទាបជាង Tesla។

សម្រាប់រថយន្តម៉ូដែល S Standard Range មានតម្លៃចាប់ពី ៧៨ ៤៩០ដុល្លារ អាចបើកបរបានប្រហែល ៥១៥គីឡូម៉ែត្រ ខណៈម៉ូដែល X Standard Range មានតម្លៃចាប់ពី ៨៨ ៤៩០ដុល្លារ អាចបើកបរបាន ៤៣៣គីឡូម៉ែត្រ។

ជម្រាបជូនផងដែរថា រថយន្តទាំង ២ម៉ូដែលនេះ គឺអាចបើកបរបានចំងាយតិចជាងម៉ូដែល S និង X ធម្មតា ដោយសារ​ប្រើប្រាស់អាគុយរថយន្តតូចជាង ប៉ុន្តែសារព័ត៌មាន Electrek បង្ហើបថា បញ្ហាគឺមិនមែនមកពីអាគុយឡើយ តែដោយសារក្រុមហ៊ុនចាក់សោរបច្ចេកវិទ្យាមួយចំនួនពី Software ឡាន ទើបធ្វើឲ្យរយៈចំងាយបើកបរមានតិចជាងម៉ូដែលថ្លៃៗបែបនេះ៕