កាលពីពេលថ្មីៗនេះ សារព័ត៌មាន CNA បានរាយការណ៍ពីប្រាក់ចំណេញនាត្រីមាសទីមួយ របស់ក្រុមហ៊ុនមហាសេដ្ឋីមានបំផុតលើលោក Elon Musk គឺក្រុមហ៊ុន SpaceX ដែលទទួលបាន ប្រហែល ៥៥លានដុល្លារ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួររំលឹកដែរថា ទិន្នន័យខាងលើគឺជាប្រាក់ចំណេញដំបូង ដែលក្រុមហ៊ុន SpaceX ទទួលបាន បន្ទាប់ពីរងការខាតបង់ ២ឆ្នាំជាប់ៗគ្នា។
ជាមួយគ្នានោះ ប្រាក់ចំណូលប្រចាំត្រីមាសទីមួយវិញ ក៏មានការកើនឡើងខ្លាំងផងដែរ ដោយចន្លោះពីខែមករា ដល់ខែមីនា SpaceX មានចំណូលសរុបប្រហែល ១,៥ពាន់លានដុល្លារ។
សូមជម្រាបដែរថា SpaceX គឺជាក្រុមហ៊ុនផលិតយានអវកាស និងស្រាវជ្រាវលំហអាកាស បង្កើតឡើងដោយមហាសេដ្ឋី Elon Musk និងលោក Tom Mueller ខណៈកាលពីខែកក្កដាកន្លងទៅ ក្រុមហ៊ុនមួយនេះមានតម្លៃរហូតដល់ទៅ ១៥០ពាន់លានដុល្លារ៕