សេដ្ឋកិច្ចម៉ាឡេស៊ីនាត្រីមាសទី២ ធ្លាក់ដល់ចំណុចទាបបំផុតក្នុងរយៈពេលជិត ២ឆ្នាំ

អន្តរជាតិ

កំណើនសេដ្ឋកិច្ចម៉ាឡេស៊ីនាត្រីមាសទី២ បានធ្លាក់ដល់ចំណុចទាបបំផុតក្នុងរយៈពេលជិត ២ឆ្នាំចុងក្រោយ ដោយសារការនាំចេញមានទាប ស្របពេលកំណើនសេដ្ឋកិចសកលក៏ថយចុះផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា កំណើនសេដ្ឋកិច្ចពេញមួយឆ្នាំរបស់​ម៉ាឡេស៊ី អាចនឹងមានចន្លោះពី ៤ ដល់ ៥% បើទោះជាសេដ្ឋកិច្ចសកលកំពុងប្រឈមហានិភ័យ​ក្ដី។

ទន្ទឹមនឹងនោះ អភិបាល Abdul Rasheed Ghaffour បានលើកឡើងថា កំណើនភ្ញៀវទេសចរណ៍ និងការ​អនុវត្ត​គម្រោង​ក្នុង​ស្រុក​លឿន​ជាង​មុន​ អាច​ផ្តល់​នូវ​ភាព​ប្រសើរ​ឡើង​មួយ​ចំនួន។

សូមជម្រាបដែរថា កំណើនសេដ្ឋកិច្ចម៉ាឡេស៊ីនាត្រីមាសទី២ គឺជាការងើបយឺតបំផុតតាំងពី​ត្រីមាសទី៣ នៃឆ្នាំ២០២១ ដែលគ្រានោះ កំណើនសេដ្ឋកិច្ចម៉ាឡេស៊ី​ធ្លាក់ចុះប្រហែល ៤,២%៕