ស៊ី ជិនពីង នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅអាហ្វ្រិកខាងត្បូង នាសប្ដាហ៍ក្រោយ

អន្តរជាតិ

មេដឹកនាំចិន លោក ស៊ី ជិនពីង នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូង ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Johannesburg នាសប្ដាហ៍ក្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងការបរទេស Hua Chunying បាននិយាយថា៖ ក្រោមការអញ្ជើញពីប្រធានាធិបតីនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa ប្រធានាធិបតី ស៊ី ជិនពីង នឹងចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី ១៥ ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែសីហា។

គួររំលឹកដែរថា ការធ្វើដំណើរទៅអាហ្វ្រិកខាងត្បូងនាពេលខាងមុខ នឹងក្លាយជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី២ របស់មេដឹកនាំចិន បន្ទាប់ពីបំពេញទស្សនកិច្ចទៅរុស្ស៊ី កាលពីខែមីនា។

សូមជម្រាបបន្ថែមថា កិច្ចប្រជុំកំពូល BRICS ដែលគ្រោងធ្វើពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែសីហានោះ នឹងមានការចូលរួមពីមេដឹកនាំកំពូលៗនៃប្រទេសដូចជា ប្រេស៊ីល ចិន ឥណ្ឌា និងអាហ្វ្រិកខាងត្បូង រួមទាំងឥស្សរជនជាន់ខ្ពស់រុស្ស៊ី ខណៈកិច្ចប្រជុំនឹងពិភាក្សាលើប្រធានបទ BRICS និងអាហ្វ្រិក៕