សហរដ្ឋអាមេរិក យល់ព្រមបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់អ៊ុយក្រែន

អន្តរជាតិ

មន្ត្រីអាមេរិកមួយរូប បាននិយាយនៅថ្ងៃព្រហស្បត៍កន្លងទៅថា សហរដ្ឋអាមេរិកបានយល់ព្រមបញ្ជូនយន្តហោះចម្បាំង F-16 ពីប្រទេសហូឡង់ និងដាណឺម៉ាក ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីការពារប្រឆាំងការលុកលុយពីសំណាក់រុស្សី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទីក្រុងវ៉ាស៊ីតោន​បានផ្តល់ការធានាជាផ្លូវការដល់ដាណឺម៉ាក និងហូឡង់ថា សហរដ្ឋអាមេរិកនឹងពន្លឿនលើសំណើរក្នុងការយល់ព្រមផ្ទេរយន្តហោះចម្បាំង F-16 ទៅកាន់អ៊ុយក្រែននៅពេលអាកាសយាននិកបញ្ចប់ការបណ្តុះបណ្តាលលើជំនាញបើកបរយន្តហោះចម្បាំងប្រភេទនេះរួចរាល់។

ក្នុងនោះដែរ ប្រទេសដាណឺម៉ាក និងហូឡង់ដែលជាសមាជិកអង្គការ NATO ផងនោះ បាននឹងកំពុងដឹកនាំកិច្ចខឹតខំប្រឹងប្រែងអន្តរជាតិ ដើម្បីបណ្តុះបណ្តាលអាកាសយាននិករបស់អ៊ុយក្រែនឆាប់ទទួលបានយន្តហោះយកទៅប្រើប្រាស់ ក្នងសង្គ្រាមជាមួយរុស្សី។

ដោយឡែក យោងតាមតួរលេខរបស់ក្រសួងការពារជាតិហូឡង់ បច្ចុបន្ននេះខ្លួនមានយន្តហោះចម្បាំង F-16 ចំនួន ២៤គ្រឿងដែលនឹងត្រូវសាងសង់រួចរាល់នៅពាក់កណ្តាលឆ្នាំ ២០២៤ ដោយក្នុងនោះយន្តហោះចំនួន ១៨គ្រឿងមានលក់ហើយ ខណៈយន្តហោះ ១២គ្រឿងត្រូវបានលក់ជាបណ្តោះអាសន្ន៕