រដ្ឋាភិបាលចិនបញ្ចេញកញ្ចប់ថវិកា ៥០០លានយ៉ន់ ជួយប្រជាជនជួបគ្រោះមហន្តរាយ

អន្តរជាតិ

កាលពីពេលថ្មីៗនេះ ក្រសួងហិរញ្ញវត្ថុ និងក្រសួងធនធានទឹក បានប្រកាសពីកញ្ចប់ជំនួយ​សម្រាប់ជួយដល់ប្រជាជន ដែលកំពុងជួបបញ្ហាដោយសារគ្រោះទឹកជំនន់ ប្រមាណ ៥០០លានយ៉ន់ ឬប្រហែល ៦៨,៦៨លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ MSN បានបង្ហាញថា ទឹកប្រាក់ទាំងនោះគឺសម្រាប់ផ្គត់ផ្គង់ ដល់ប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់រងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ និងបង្កើនសង្វាក់ផលិតកម្មឲ្យប្រសើរឡើងវិញ ឲ្យរហ័សបំផុតតាមដែលអាចធ្វើទៅបាន។

សូមជម្រាបបន្ថែមថា មួយរយៈកាលចុងក្រោយនេះ ប្រទេសចិនកំពុងជួបបញ្ហាគ្រោះទឹកជំនន់​ ដែលបណ្ដាលឲ្យមានមនុស្សរាប់រយនាក់បាត់បង់ជីវិត ខណៈកំណើនសេដ្ឋកិច្ចក្នុងប្រទេស​ក៏​ប្រឈមហានិភ័យផងដែរ៕